កីឡា

ម្ចាស់ជើងឯក World Cup អាហ្សង់ទីនឡើងលើកំពូលតារាង ចំណាត់ថ្នាក់ FIFA និងជប៉ុនឈរលេខ ២០

ZURICH៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” អាហ្សង់ទីនបានឈរ នៅលើកំពូលតារាង FIFA កាលពីថ្ងៃព្រហស្បតិ៍ជាលើកដំបូង ក្នុងរយៈពេល ៦ ឆ្នាំ។

ការឈ្នះ២ លើករបស់អាហ្សង់ទីនក្នុងការប្រកួតមិត្តភាព កាលពីខែមុនបានបញ្ចប់រយៈពេលមួយឆ្នាំ នៅលើកំពូលសម្រាប់ប្រេស៊ីល ដែលបានចាញ់ម៉ារ៉ុក ២-១ និងបានធ្លាក់មកលេខ 3 ។ បារាំងជាក្រុមឈ្នះវគ្គផ្ដាច់ព្រ័ត្រ World Cup បានតាមពីក្រោយ អាហ្សង់ទីន ឡើងឈរលេខ២។ បារាំងបានឈ្នះការប្រកួតជម្រុះជើងឯកអឺរ៉ុប ទល់នឹងលេខ៦ ហូឡង់ និងអៀរឡង់។

បែលហ្ស៊ិកបន្តឈរលេខរៀងទី ៤ ជាមួយអង់គ្លេស បន្ទាប់ពីឈ្នះ២លើក រួមទាំងផ្តួលក្រុមលេខ ៨ អ៊ីតាលី។ អឺរ៉ុប បានបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង ១០ ដោយលេខ ៧ ក្រូអាតតាមពីក្រោយដោយអ៊ីតាលី ព័រទុយហ្គាល់ និងអេស្ប៉ាញ។

ម៉ារ៉ុក ដែលបានចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងផែនការដេញថ្លៃ World Cup ឆ្នាំ ២០៣០ បានស្នាក់នៅលេខ ១១ ដើម្បីដឹកនាំក្រុមអាហ្វ្រិក។ សហរដ្ឋអាមេរិក នៅតែស្ថិតនៅលេខ១៣ ដោយនាំមុខគូប្រជែងក្នុងតំបន់ ២ គឺម៉ិកស៊ិក។ ប្រទេសកាណាដា ជាសហម្ចាស់ផ្ទះអាមេរិកខាងជើងផ្សេងទៀត នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានកើនឡើង ៦ ទៅលេខ ៤៧ ។

ជប៉ុននៅលេខ២០ ជាក្រុមល្អបំផុត ក្នុងចំណោមក្រុមអាស៊ី ហើយម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២ កាតា បានធ្លាក់មកលេខ ៦១៕ ដោយ៖លី ភីលីព

Most Popular

To Top