កីឡា

Kane ក្លាយជាគោលដៅទី១ សម្រាប់បិសាចក្រហម Man UTD នៅរដូវក្តៅនេះ

The Mirror ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាក្លឹបបិសាចក្រហម Man UTD បានធ្វើការរៀបចំគោលដៅថ្មីទៀតហើយ សម្រាប់រដូវក្តៅខាងមុខនេះ ដោយក្នុងនោះកីឡាករខ្សែប្រយុទ្ធ Harry Kane នឹងក្លាយទៅជាគោលដៅទី១ និងអទិភាពត្រៀមខ្លួនរដូវកាលក្រោយ។

កីឡាករ Kane តែងតែមានព័ត៌មានអំពីការចាកចេញពីក្លឹប Spurs ជាច្រើនរដូវកាលចុងក្រោយនេះ ប៉ុន្តែក្នុងនោះចុងក្រោយព័ត៌មានអំពីការ ផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្ស Bayern Munich ។

កីឡាករវ័យ២៩ឆ្នាំរូបនេះបានឈានចូលមកដល់ ឆ្នាំចុងក្រោយហើយនៃកុងត្រារបស់គាត់ហើយ ស្របពេលដែលមិនទាន់មានភាពច្បាស់លាស់ ផងនោះគេជឿជាក់ថានេះគឺជាពេលវេលាចុងក្រោយ ដែលគាត់អចសម្រេចចិត្តបានក្នុងការចាកចេញ និងដើម្បីតាមចាប់ក្តីសុបិន្តលើកពាន Champions League៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top