The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹង ថាកីឡាករប៊ែលហ្ស៊ិក Amadou Onana កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបជាច្រើន នៅរដូវក្តៅនេះបន្ទាប់ពីមិនសូវបង្ហាញខ្លួន ជាទៀងទាត់ឲ្យក្លឹប Everton។
កីឡាកររូបនេះកំពុងមានព័ត៌មានមិនច្បាស់លាស់ ឡើយជាមួយនឹងអនាគតរបស់ខ្លួនឯង នារដូវក្តៅខាងមុខនេះជាពិសេសនៅពេលដែល Everton កំពុងធ្លាក់ទំរង់លេងខ្លាំងហើយ អាចនឹងត្រូវកាត់ចោលទៅលីគក្រោម នៅរដូវកាលក្រោយទៀតផង។
ទោះបីជាយ៉ាងណាក្តីក្រៅតែពីក្លឹបធំនៅអឺរ៉ុប ហើយក្នុងនោះក្លឹបនៅអង់គ្លេស ជាច្រើនកំពុងចាប់អារម្មណ៍ជាមួយនឹងកុងត្រា របស់កីឡាករនេះដូចគ្នា ជាពិសេសគឺកាំភ្លើងធំArsenal ប៉ុន្តែជឿជាក់ថា Everton នឹងទាមទារកីឡាកររូបនេះយ៉ាងហោចណាស់ពី ៦០ទៅ៧០លានផោនដែលជាក់ស្តែង Arsenal គឺបានត្រៀមរួចទៅហើយ៕