កីឡា

Arsenal ចង់បាន Zaha ប៉ុន្តែក្នុងលក្ខខណ្ឌជាកីឡាករ គ្មានតម្លៃខ្លួនប៉ុណ្ណោះ

The Footmercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធក្លឹប Crystal Palace ម្នាក់ទំនងជានឹងអាចផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ហើយនារដូវកាលក្រោយ។

កីឡាករ Wilfried Zaha បច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករ ដែលនឹងត្រូវចាកចេញពីក្លឹបនេះហើយ នៅចុងរដូវកាលនិងដោយមិនមានតម្លៃខ្លួននោះឡើយ ប៉ុន្តែក្រៅតែពីក្លឹប Arsenal ហើយនោះក៏មានក្លឹបជាច្រើនផ្សេងទៀត ដែលកំពុងតាមចង់បាន Zaha ផងដែរ។

ក្លឹប Dortmund និង AS Monaco ជាដើមសុទ្ធតែបានបង្ហាញបំណង ចង់បានកីឡាករសញ្ញជាតិ Ivory Coast វ័យ៣០ឆ្នាំរូបនេះ ប៉ុន្តែជឿជាក់ថាការផ្ទេរទៅ Arsenal គឺជាជម្រើសដ៏ល្អបំផុត របស់កីឡាករនៅក្នុងពេលវេលាចុងក្រោយ នៃអាជីពរបស់គាត់និងជាពិសេស ឱកាសបង្ហាញខ្លួននៅ Champions League៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top