កីឡាករខ្សែការពារ មាឌតូចចិត្តធំ Lisandro Martinez ត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមធ្វើការសម្រាកព្យាបាល របួសរបស់ខ្លួនហើយ ចាប់ពីចុងរដូវកាលនេះតទៅ ខណៈដែលការវះកាត់ទទួល បានជោគជ័យ រួចរាល់ហើយនោះ។
កីឡាករអាហ្សង់ទីន ដែលបានជួយឲ្យក្រុមជម្រើសជាតិ លើកពានរង្វាន់ពិភពលោក ឆ្នាំ២០២២ នៅកាតារូបនេះ ទើបតែបានចូលរួមជាមួយនឹង ក្លឹបបិសាចក្រហម Man UTD រដូវកាលនេះប៉ុណ្ណោះជាមួយនឹងការចាប់ផ្តើម បានយ៉ាងល្អនៅទឹកដី Old Trafford។

ទោះបីជាយ៉ាងណាក្តីការវះកាត់ របួសត្រូវបានធ្វើឡើង រួចរាល់ក្រោយពេល ដែលគាត់បានទទួលរង របួសក្នុងការប្រកួតដ៏សំខាន់មួយ នៃពានរង្វាន់ Europa League វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រប៉ះនឹងក្រុម Sevilla និងត្រូវបានប្តូរចេញទាំងមិនទាន់ ចប់ការប្រកួតនោះ ។
ចាប់តាំងតែពីបានផ្ទេរមក អង់គ្លេសពីក្លឹប Ajax កាលពីរដូវក្តៅកន្លងមកនេះកីឡាករ Martinez បានបង្ហាញខ្លួនដ់ទៅ៤៥ដង និងជួយរារាំងគ្រាប់បាល់បានជាច្រើន និងបានក្លាយខ្លួនជាកីឡាករ ដ៏សំខាន់មួយរបស់ក្រុមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
