ក្លឹប Manchester City ចង់ចរចាកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Erling Haaland។
យោងតាម Goal ក្លឹបយក្សមេឃខៀវចង់ចរចាកុងត្រាថ្មីជាមួយ Haaland ក្រោយកីឡាករន័រវែសបានបង្ហាញទម្រង់លេងយ៉ាងល្អ។ ក្នុងចំណុចមួយនៃកុងត្រាបច្ចុប្បន្នរបស់ Haaland បានចែងថា ក្លឹបផ្សេងអាចផ្ទេរ Haaland បាននៅឆ្នាំ ២០២៤ បើក្លឹបនោះហ៊ានចំណាយថ្លៃផ្ទេរចំនួន ១៥០ លានផោន ហើយបើកីឡាករខ្លួនឯងចង់ផ្ទេរទៅក្លឹបនោះ។ ទោះជាយ៉ាងណា នៅពេលនេះ Man City ចង់លុបចោលចំណុចនេះ ហើយកំពុងចរចាជាថ្មីជាមួយភាគីកីឡាករ។
កុងត្រាបច្ចុប្បន្នរបស់ Haaland មានសុពលភាពដល់ឆ្នាំ ២០២៧។
គិតមកទល់ពេលនេះ ព័ត៌មានលម្អិតផ្សេងៗនៃកុងត្រាថ្មីនេះឡើយមិនទាន់ត្រូវបានដឹងឡើយ ដោយភាគីទាំងពីរកំពុងចរចាគ្នា។
Haaland បានមកចូលរួម Manchester City ពី Borrussia Dortmund កាលពីរដូវកាលក្ដៅនៅឆ្នាំ ២០២២ ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អ។ កីឡាករចូលលេង ៤០ប្រកួត ហើយស៊ុតចូលសរុប ៤៧ គ្រាប់។
កាលពីពេលថ្មីៗកន្លងទៅ មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា Real Madrid ចង់បាន Haaland៕