ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិន នឹងចាប់ផ្តើមសាងសង់ផ្កាយរណបបញ្ជូនបន្ត នៅឆ្នាំ ២០៣០ នឹងដើរតួជាស្ពានទំនាក់ទំនង រវាងបេសកកម្មទៅកាន់ឋានព្រះចន្ទ្រ ហើយលើសពីនេះ និងប្រតិបត្តិការលើដីនៅលើភពផែនដីយើងផងដែរ ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួរបានរាយការណ៍ថា អ្នកបើកយន្តហោះនៃក្រុមតារានិករ នឹងគាំទ្រដល់កម្មវិធីរុករកនៅភពព្រះចន្ទ្រ ដែលកំពុងបន្តរបស់ប្រទេសចិន និងការសាងសង់ស្ថានីយ៍ ស្រាវជ្រាវព្រះចន្ទ្រអន្តរជាតិ ហៅកាត់ (ILRS) ដោយដកស្រង់សម្តីលោក Wu Yanhua ប្រធានអ្នករចនាគម្រោងរុករក អវកាសជ្រៅរបស់ប្រទេសចិន ។
សម្រាប់ការចាប់ផ្តើមការកសាងនេះដែរ ក្រុមតារានិករ បានហៅថា Queqiao-2 ឬ Magpie Bridge-2 ត្រូវបានដាក់ឈ្មោះតាមស្ពាន ដែលបង្កើតឡើងដោយសត្វក្ងោក នៅក្នុងទេវកថារបស់ចិន ហើយផ្កាយរណបបញ្ជូនត ទំនាក់ទំនងរវាងផ្នែកឆ្ងាយនៃព្រះចន្ទ្រ និងផែនដីនឹងត្រូវបានបាញ់បង្ហោះនៅក្នុង២០២៤ ដើម្បីគាំទ្រដល់បេសកកម្ម តាមច័ន្ទគតិដែលមិនទាន់បានកំណត់ នៅក្នុងទសវត្សរ៍នេះ ។
នៅឆ្នាំនោះ ប្រទេសចិន គ្រោងនឹងចាប់ផ្តើមបេសកកម្ម Chang’e-6 ដើម្បីទាញយកគំរូតាមច័ន្ទគតិពី អាងបុរាណមួយនៅផ្នែកឆ្ងាយនៃភពព្រះចន្ទ្រ ។
បេសកកម្ម Chang’e-7 នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២៦ ដើម្បីរុករកធនធានតាមច័ន្ទគតិនៅលើ ប៉ូលខាងត្បូងរបស់ភពព្រះចន្ទ្រ ដោយមានគោលបំណងទ្រទ្រង់ការ រស់នៅរបស់មនុស្សឲ្យបានយូរអង្វែង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា