អតីតអ្នកចាត់ការក្លឹប Manchester United លោក Ralf Rangnick បានអំពាវនាវឲ្យអតីតអ្នកចាត់ការ Bayern Munich លោក Julian Nagelsmann មកដឹកនាំក្លឹប Tottenham Hotspur។
លោក Rangnick បាននិយាយថា Nagelsmann គួរតែទៅដឹកនាំក្លឹប Tottenham Hotspur ពីព្រោះហេតុផលមួយចំនួន។ ហេតុផលនោះរួមមាន Spurs គឺជាក្លឹបដែលមានកីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានល្អបំផុតលើលោក ហើយមានទីលាន និងសម្ភារៈហ្វឹកហាត់ដ៏ល្អ។
មិនតែប៉ុណ្ណោះ ក្លឹបមានលោក Daniel Levy ដែលជាម្ចាស់ក្លឹបមានបទពិសោធន៍ដឹកនាំក្លឹបជាច្រើនឆ្នាំ។
Spurs បានធ្លាក់ទម្រង់លេងជាពិសេស នាពេលប៉ុន្មានខែចុងក្រោយនេះ ដែលបណ្ដាលឲ្យក្លឹបបានបញ្ចប់ការងារអ្នកចាត់ការដល់ទៅ ២ នាក់ ក្នុងនោះរួមមានលោក Antonio Conte កាលពីខែមីនា និង លោក Cristian Stellini កាលពីប៉ុន្មានថ្ងៃមុន។
បច្ចុប្បន្ន អ្នកចាត់ការបណ្ដោះអាសន្ន Ryan Howard កំពុងដឹកនាំក្លឹប រហូតដល់ក្លឹបរកគ្រូថ្មីបាន ដើម្បីដឹកនាំក្លឹបនៅរដូវកាលក្រោយ។ ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា លោក Nagelsmann ជាបេក្ខភាពឈានមុខសម្រាប់ តំណែងអ្នកចាត់ការក្លឹប បន្ទាប់ពីលោកដកខ្លួនពីការ ប្រជែងយកតំណែងដឹកនាំក្លឹប Chelsea កាលពីពេលថ្មីៗនេះ៕ ប្រែសម្រួល៖ ហ៊ីម រស្មី