កីឡា

Man City ចាប់ផ្តើមស៊ើបសួរ Kieran Tierney ពី Arsenal

The Football Insider ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាជើងឯកចាស់ អង់គ្លេស Man City និងកំពុងតាមប្រជែង យកពាននេះសាជាថ្មី រដូវកាលនេះផងនោះបានកំពុងបង្ហាញការ ចាប់អារម្មណ៍ជាមួយនឹងកីឡាករ Kieran Tierney របស់ក្លឹបកាំភ្លើងធំ Arsenal។

ប្រភពដដែលបានបន្តទៀតថា មិនត្រឹមតែចាប់ អារម្មណ៍នោះទេក្លឹប Man City ក៏បានចាប់ផ្តើមធ្វើការស៊ើបសួរ អំពីស្ថានភាពរបស់កីឡាករផងដែរ ទាំងតម្លៃខ្លួនតម្លៃប្រាក់កម្រៃ ប្រចាំសប្តាហ៍ព្រមទាំងទំនាក់ទំនង រវាងកីឡាកររូបនេះ ជាមួយនឹងក្លឹប Arsenal។

លោក Pep Guardiola កំពុងតែរៀបចំផែនការ ដើម្បីបំពេញកម្លាំងនៅក្នុងតំបន់ ការពាររបស់ក្លឹបសម្រាប់ត្រៀម រដូវកាលក្រោយហើយក្នុង នោះគេជឿជាក់ថា កីឡាករស្កុតឡេនរូបនេះ គឺជាគោលដៅដ៏សាកសមបំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top