កីឡា

Garnacho សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប រហូតដល់ឆ្នាំ២០២៨

កីឡាករអាហ្សង់ទីនវ័យក្មេង Alejandro Garnacho ទីបំផុត គឺបានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបបិសាច ក្រហម Man UTD ហើយរហូតដល់ឆ្នាំ២០២៨ ។

កីឡាករវ័យ១៨ឆ្នាំរូបនេះបានក្លាយ ទៅជាកីឡាករឆ្នើមម្នាក់ទៀតក្រោមការដឹកនារបស់លោក Ten Hag និងបន្តជាប់ឈ្មោះជាកីឡាករ១១នាក់ ដំបូងកាន់តែញឺកញាប់ឡើងជា ពិសេសក្នុងការបង្ហាញខ្លួននៅពានរង្វាន់ FA Cup កន្លងមកនេះ។

គាត់អាចស៊ុតបានដល់ទៅ៤គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង២៩ដងនៅរដូវ កាលនេះ ហើយកំពុងមានការ ចាប់អារម្មណ៍និងទាក់ទាញ ពីសំណាក់ក្លឹបធំៗជាច្រើននៅអឺរ៉ុប ប៉ុន្តែទោះបីជាយ៉ាងណាក្តីកុងត្រា រយៈពេលវែងត្រូវបានធ្វើឡើង ដើម្បីធានាបាននូវអនាគតជាមួយនឹងក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top