The Athletic ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធជើងចាស់ Milner នឹងបញ្ចប់កុងត្រារបស់ខ្លួន ជាមួយនឹងក្លឹបហង្សក្រហម Liverpool ហើយនៅពេលខាងមុខនេះ។
ក្នុងពេលជាមួយគ្នានេះ ប្រភពដដែលបានសរសេរទៀតថា កីឡាករនឹងមិនចាកចេញពីអង់គ្លេស នោះឡើយក្រោយកុងត្រា បញ្ចប់ដែលក្នុងនោះមានក្លឹបអង់គ្លេស មួយចំនួនកំពុងចាប់អារម្មណ៍ជាមួយនឹង Milner ផងដែរដែលមានដូចជាក្លឹប Brighton និងក្លឹប Burnley ផងដែរ។
គួរឲ្យដឹងដែរថា កីឡាករជើងចាស់រូបនេះ នឹងផុតកុងត្រាត្រឹមរដូវក្តៅខាងមុខនេះហើយ ហើយមកទល់ពេលនេះនៅមិនទាន់ច្បាស់ទេថា កីឡាករនឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប ខណៈដែលវ័យរបស់គាត់មានទៅដល់ ៣៧ឆ្នាំទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី