ក្លឹបហង្សក្រហម Liverpool ត្រូវបាន The Goal ចេញផ្សាយថាកំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែបម្រើប្រយុទ្ធម្នាក់ របស់ក្លឹបប៉ទុយហ្គាល់ Sporting CPនិងចាប់ផ្តើមធ្វើការងារចរចា នៅរដូវក្តៅខាងមុខនេះហើយ។
ប្រភពដដែលបានឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក្តីកីឡាករ Manuel Ugarte រូបនេះក៏នឹងអាចមានឱកាសក្នុងការផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបមួយចំនួនទៀតរបស់អង់គ្លេស ផងដែរដែលមានដូចជា Leeds, Spurs និង Aston Villa ជាដើម។
កីឡាករវ័យ ២២ឆ្នាំរូបនេះត្រូវបានហង្សក្រហម Liverpool ដាក់គោលដៅដើម្បីបង្កើនកម្លាំង និង សមត្ថភាពឡើងវិញក្នុងករណីដែលក្លឹបមិន អាចមានសិទ្ធលេងនៅពាន Champions League នារដូវកាលក្រោយហើយ ក្នុងតម្លៃខ្លួនប្រមាណជា ៦០លានផោន៕ ប្រែសម្រួល៖ស៊ុនលី