កីឡា

Man UTD, Man City និង Chelsea បន្តប្រជែងយក Neymar

The Goal ចេញផ្សាយនៅថ្ងៃនេះ ក្លឹបមេឃខៀវ Man City, Man UTD និងក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថា កំពុងបន្តស្ថិតនៅក្នុងការប្រកួត ប្រជែងគ្នា នៅឡើយដើម្បីកីឡាករ Neymar ខណៈដែលកីឡាករផ្ទាល់ និងអនាគតជាមួយនឹង PSG ហាក់ដូចជាមិនមានភាព ប្រាកដប្រជា នៅឡើយ។

តារាឆ្នើមប្រេស៊ីលរូបនេះ តែងតែមានព័ត៌មានចចាមអារ៉ាម ក្នុងការចាកចេញពីបារាំង នៅរដូវក្តៅនេះហើយ ក្នុងនោះគេជឿជាក់ដែរថា PSG ក៏នឹងព្រមព្រៀង ដើម្បីលក់កីឡាកររូបនេះ ចេញផងដែរ ខណៈដែលក្លឹបធំៗទាំង៣ ដែលអាចមានលទ្ធភាពទិញ Neymar នោះគឺនៅតែបន្តប្រជែង ធ្វើការចរចាគ្នានៅឡើយ។

Man City និង Man UTD អាចនឹងមានឱកាសច្រើនជាងពីព្រោះថា ក្លឹបទាំងពីរនឹងមានសិទ្ធ ក្នុងការលេងនៅពានរង្វាន់ធំបំផុត របស់អឺរ៉ុប Champions League នៅរដូវកាលក្រោយខណៈដែល Chelsea ហាក់ដូចជាកាន់តែខិតឆ្ងាយ ពីបញ្ជីកំពូលទាំង៤ របស់អង់គ្លេសសម្រាប់ រដូវកាលនេះទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top