The Goalចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សចំនួន ២កំពុងតាមចង់បានតារាឆ្នើមរបស់ក្លឹប Roma គឺកីឡាករ Tammy Abraham ទោះបីជាមួយរយៈមុនមានភាពស្ងប់ស្ងាត់ អំពីការដោះដូរកីឡាកររូបនេះក្តី។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស រូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ប្រសើរក្រោយពេលបានមកចូលរួមជាមួយនឹង Roman ក្រោមការដឹកនាំរបស់លោក Jose Mourinho ប៉ុន្តែកំពុងមានលេចឬព័ត៌មាន អំពីការវិលត្រឡប់មកកាន់ទឹកដីអង់គ្លេស វិញឬទៅលីគកំពូលបារាំង។
ក្លឹបធំៗចំនួន ២ដែលកំពុងចាប់អារម្មណ៍ ជាមួយនឹងកុងត្រារបស់កីឡាករកំពស់ខ្ពស់រូប នេះដែលក្នុងនោះមានទាំងក្លឹបបិសាចក្រហម Man UTD និងក្លឹបមហាសេដ្ឋីបារាំង PSG ផងដែរទាំងដែលបានដឹងហើយថា កីឡាករនឹងមានតម្លៃខ្លួនយ៉ាងហោចណាស់ ៨០លានផោន៕ ប្រែសម្រួល៖ស៊ុនលី