កីឡា

គ្រូបង្វឹក Troussier ៖ ជ័យជម្នះនេះមានសារ សំខាន់សម្រាប់វៀតណាម នៅ SEA Games 32

វៀតណាម៖នេះយោងតាមការ ចេញផ្សាយពីគេហទំព័រវៀតណាម បានប្រាប់ឲ្យដឹងថា លោកគ្រូបង្វឹកក្រុមវៀតណាម Philippe Troussier ចង់សង្កត់ធ្ងន់លើជ័យជម្នះរបស់វៀតណាម ទល់នឹងឡាវ កាលពីល្ងាចថ្ងៃអាទិត្យក្នុងការប្រកួត ដំបូងរបស់ពួកគេនៃព្រឹត្តិការណ៍ SEA Games 32 ប៉ុន្តែបានបន្ថែមថា មានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ។

Troussier បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការប្រកួតថា ខ្ញុំពេញចិត្តនឹងជ័យជម្នះរបស់វៀតណាមនៅថ្ងៃនេះ។

លោកបានបន្ថែមថា លទ្ធផលនេះបានធ្វើឲ្យវៀតណាម ស្ថិតក្នុងស្ថានភាពល្អសម្រាប់ការប្រកួតបីបន្ទាប់ ដើម្បីឆ្ពោះទៅរកចំណាត់ថ្នាក់លេខ១ ឬលេខ២ ក្នុងពូល B ។

ទល់នឹងគូប្រកួតកម្រិតទាប វៀតណាម ដែលជាម្ចាស់ជើងឯកកីឡាបាល់ទាត់បុរសនៅ SEA Games 32 បានចាប់ផ្តើមដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយការតែតបាល់របស់កីឡាករ Nguyen Van Tung នៅនាទីទី២។

ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហាររបស់ក្រុមនេះបាន បាត់បង់ថាមពលបន្តិចម្តងៗ។

កីឡាកររបស់គ្រូបង្វឹក Troussier មានការប្រញាប់ប្រញាល់ និងខ្វះភាពស្អិតរមួតនៅពេលប្រឈមមុខនឹង ប្រព័ន្ធការពារដ៏កាចសាហាវរបស់ឡាវ។

ក្នុងរយៈពេល ២០ នាទីចុងក្រោយនៃតង់ទីមួយ អ្នកចាំទី Quan Van Chuan និងមិត្តរួមក្រុមរបស់លោកបានព្យាយាម ឈរយ៉ាងរឹងមាំនៅចំពោះមុខរលកនៃ ការវាយលុករបស់ឡាវ។

រហូតដល់នាទីបន្ថែមនៃតង់ទី ២ទើបវៀតណាម អាចរកបានជ័យជម្នះដោយការស៊ុតរបស់ Nguyen Quoc Viet បានមកពីការវាយបក។

ការប្រកួតនេះហាក់ដូចជាពន្យារការសង្ស័យ អំពីសមត្ថភាពរបស់ក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹក Troussier ដែលចូលកាន់តំណែងពីគ្រូបង្វឹក Park Hang-seo នៅឆ្នាំនេះ។

គ្រូបង្វឹកសញ្ជាតិបារាំង ក៏បានទទួលស្គាល់ថា កីឡាករមានការលំបាកក្នុងពេលខ្លះ ក្នុងពេលប្រកួត៕ ដោយ៖លី ភីលីព

Most Popular

To Top