កីឡា

PSG ដាក់ទណ្ឌកម្មបញ្ឈរជើងកីឡាករ Lionel Messi ចំនួន ២សប្តាហ៍

កំពូលកីឡាករ Lionel Messi ត្រូវបាន The Goal ចេញផ្សាយថាបានទទួលរងការ ដាក់ទណ្ឌកម្មរយៈពេល ២សប្តាហ៍បន្ទាប់ពីបានធ្វើដំណើរ ទាំងមិនមានការអនុញ្ញាតិទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត។

កីឡាកររូបនេះបានល្មើសទៅ នឹងវិន័យរបស់ក្លឹបដោយបានធ្វើដំណើរទៅកាន់ប្រទេសនៅ មជ្ឈឹមបូព៍ាដោយមិនមានការអនុញ្ញាតិ ជាមុនហើយដែលមានន័យថា គាត់នឹងខកខានការប្រកួតជាមួយនឹង Troyes និង Ajaccio ផងដែរ។

ទោះបីជាយ៉ាងណាក្តីគេសង្ស័យថា អនាគតរបស់កីឡាករកំពុងមានភាពច្បាស់លាស់ នៅឡើយហើយសង្ស័យថាគាត់កំពុងធ្វើការចរចា ជាមួយនឹងក្លឹបនៅទីនោះ ហើយកំពុងរងចាំការសម្រេចចិត្ត ចុងក្រោយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top