វៀតណាម ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រវៀតណាមបានប្រាប់ឲ្យដឹងថា បើគ្មានពេលជាសះស្បើយ ពីរបួសឡើយ សម្រាប់កីឡាការិនីបាល់ទាត់ឆ្នើម Chuong Thi Kieu នឹងមិនអាចចូលរួមជាមួយក្រុមបាល់ទាត់នារី វៀតណាម ក្នុងដំណើរការពារមេដាយមាស SEA GAMES 2023 បានទេ ។
ក្នុងកិច្ចប្រជុំបច្ចេកទេស ក្រុមបានបិទបញ្ជីឈ្មោះប្រកួតចុងក្រោយនៅ SEA GAMES 2023 ហើយគួរកត់សម្គាល់ថា ក្រុមបាល់ទាត់នារីវៀតណាម នឹងចូលរួមដំណើរការការពារ មេដាយមាស ដោយគ្មានខ្សែការពារ Chuong Thi Kieu ។ តាមនោះ កីឡាការិនី Chuong Thi Kieu នឹងមិនមានឈ្មោះក្នុង បញ្ជីផ្លូវការនៅ SEA GAMES 2023 ទេ ប៉ុន្តែនឹងបន្តហ្វឹកហាត់ឡើងវិញ ដើម្បីរក្សាស្ថានភាពល្អបំផុត សម្រាប់ការប្រកួតបន្ទាប់ ។
ដើម្បីកាត់បន្ថយការរងរបួស និងលើកកម្ពស់ប្រសិទ្ធភាព នៃការជាសះស្បើយ ក្នុងអំឡុងការប្រកួតនៅកម្ពុជា ក្រុមនារីវៀតណាមមានការ ចូលរួមពីវេជ្ជបណ្ឌិតឯកទេស ផ្នែកស្តារនីតិ សម្បទាមកពីមន្ទីរពេទ្យ VINMEC ។ កីឡាការិនី Chuong Thi Kieu ក៏នឹងបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តក្រោមការសម្របសម្រួល របស់វេជ្ជបណ្ឌិត និងគណៈកម្មាធិការ បណ្តុះបណ្តាល៕