លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅសារព័ត៌មាននៅក្នុងថ្ងៃនេះក្រោយប្រកួតចាញ់ West
Ham ០-១ ថា លោកចង់ឲ្យអ្នកចាំទី David De Gea នៅបន្តជាមួយក្លឹបលោកទៀត។
លោក Ten Hag បាននិយាយថា៖” យើងចង់បាន De Gea នៅបន្តជាមួយ Man Utd យើងទៀត។
យើងឃើញ De Gea បន្តកុងត្រាថ្មីជាមួយពួកយើង ព្រោះតែគេជាកីឡាករស្ថិតក្នុងផែនការរបស់យើង “។
នៅខណៈនេះការចរចាកុងត្រាថ្មីរវាង De Gea និង Man Utd កំពុងតែដំណើរការហើយ ប៉ុន្តែអ្នកចាំទីនេះត្រូវកាត់បន្ថយប្រាក់ពលកម្មបើចង់នៅបន្ត។
De Gea ជាអ្នកចាំទីរបស់ Man Utd តាំងពីឆ្នាំ២០១១ មកដោយកីឡាករនេះនឹងចប់កុងត្រាជាមួយក្លឹបនេះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ជាមួយនឹងលក្ខខ័ណ្ឌអាចបន្ត កុងត្រាថ្មីមួយឆ្នាំទៀត៕ ប្រភព៖Sabay