កីឡា

Chelsea ពិភាក្សាលទ្ធភាពដោះដូរ Felix ជាមួយនឹង Aubameyang

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបតោខៀវ Chelsea នឹងបន្តធ្វើការពិភាក្សាបន្ថែមទៀត ដើម្បីអាចធ្វើការដោះដូរកីឡាករឆ្នើម Joao Felix ជាមួយនឹងក្លឹបអេស្បាញ AT Madridដែលក្នុងនោះនឹងអាចបញ្ចូល ជាមួយនឹងការដោះដូរគ្នាកីឡាករ Aubameyangផងដែរ។

ក្នុងនោះផងដែរកីឡាករអេស្បាញ ខ្សែការពារកណ្តាល Marc Cucurella ក៏នឹងក្លាយទៅជាផែ្នកមួយនៃ ការដោះដូរនេះផងដែរដោយ សង្ឃឹមថាកីឡាករប៉ទុយហ្គាល់ Felix នឹងអាចបន្តលេងជាមួយនឹងក្លឹប ជាកីឡាករពេញសិទ្ធនៅរដូវកាលក្រោយ។

កុងត្រាខ្ចីជើងរបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះមានតម្លៃរហូតទៅដល់ ១៦លានផោនក្នុងមួយឆ្នាំខណៈដែលតម្លៃខ្លួន របស់កីឡាករនេះមានរហូតទៅដល់ ១០០លានផោនដែលមានន័យថា ចាំបាច់ Chelseaត្រូវបន្ថែមកីឡាករមួយចំនួននៃការដោះដូរ ដើម្បីកាត់បន្ថយទឹកប្រាក់សម្រាប់ចំណាយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top