ទីបំផុតក្រោយការចរចាគ្នា អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីស្វែងរកគ្រូបង្វឹកម្នាក់ មកធ្វើការងារ ដឹកនាំក្លឹបតោខៀវ Chelsea នោះពេលនេះក្លឹប បានឈានទៅដល់ ការសម្រេចចិត្តចុងក្រោយហើយ។
អ្នកកាសែតដ៏ល្បី Fabrizio Romano បានធ្វើការអះអាងថាក្លឹបតោខៀវ Chelsea បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយ ជ្រើសរើសយកអតីតគ្រូបង្វឹកក្លឹប PSG និង Spurs គឺលោក Mauricio Pochitto ដើម្បីមកធ្វើការងារនេះ។
មួយរយៈចុងក្រោយនេះក្លឹបតោខៀវ Chelsea បានធ្លាក់ទំរង់លេងយ៉ាងខ្លាំង ក្រោយការចាកចេញរបស់លោក Tuchel និងបន្ទាប់មកទៅលោក Potter និងបច្ចុប្បន្នគឺលោក Frank Lampard និងកំពុងមានឈ្មោះ នៅពាក់កណ្តាលតារាងនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី