កីឡាករខ្សែការពារ Kyle Walker មកដល់ពេលនេះមានវ័យ៣២ឆ្នាំ មកហើយនិងកំពុងមានព័ត៌មាន ថា អាចផ្ទេរចេញទៅលេង ជាមួយនឹងក្លឹបថ្មីដូចជា AC Milan ផងដែរ ។
ទោះបីជាយ៉ាងណាក្តី The Sun ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា កីឡាករអង់គ្លេសរូបនេះទោះបីជានៅសប្បាយចិត្ត ក្នុងការលេងជាមួយនឹងក្លឹប Man City ក្តីប៉ុន្តែសម្រេចចិត្តថា នឹងមិនបន្តកុងត្រាថ្មីនៅទីនេះឡើយ ។
ក្នុងនោះប្រភពដដែលបានបន្តទៀតថា កីឡាករ Walker នឹងសម្រេចចិត្តចុងក្រោយក្នុងការវិលត្រឡប់ ទៅកាន់ក្លឹបចាស់របស់គាត់វិញ គឺក្លឹប Sheffield UTD ជាជាងធ្វើដំណើរ ទៅកាន់ក្លឹបធំៗនៅអឺរ៉ុប ៕
ប្រែសម្រួល៖ស៊ុនលី
