ឱកាសក្នុងការដណ្តើមពានរង្វាន់អង់គ្លេស Premier League របស់ក្រុមកាំភ្លើងធំ Arsenal កាន់តែឆ្ងាយក្រោយ បរាជ័យក្នុងការប្រកួតកាលពីយប់មិញទៅលើក្រុម Brighton។
ម្ចាស់ផ្ទះ Arsenal មិនអាចរកគ្រាប់បាល់បានសោះឡើយក្នុងការប្រកួត៩០នាទី ពេញខណៈដែលក្រុមភ្ញៀវ Brighton អាចស៊ុតបញ្ចូលទីបានទៅដល់៣គ្រាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹបទាំងពីរ។
Arsenal គ្រប់គ្រងបាល់បានតែ៤០ភាគរយប៉ុណ្ណោះនិងទោះបីជាបានព្យាយាម ស៊ុតដល់ទៅ១៤លើកក្តីប៉ុន្តែបាល់ ចំគោលដៅមានតែ២ដងប៉ុណ្ណោះហើយ Brighton គឺជាអ្នកសម្រេចគ្រាប់បាល់ទាំង៣នោះដែលក្នុងនោះមាន១គ្រាប់ដោយ Enciso មួយគ្រាប់ទៀតដោយ Undav និង១គ្រាប់ចុងក្រោយដោយ Estupinam៕
ប្រែសម្រួល៖ស៊ុនលី