The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Neymar ទំនងជាបានសម្រេចចិត្តរួច ទៅហើយក្នុងការចាកចេញពីក្លឹប PSG បន្ទាប់ពីការតានតឹងដាក់គ្នាមួយប្រាវកន្លងមកជាមួយនឹងក្រុមអ្នកគាំទ្ររបស់ក្លឹប។
ហេតុការណ៍តវ៉ានៅមុខផ្ទះរបស់កីឡាករ Neymar កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះបានធ្វើឲ្យ Neymarឈានទៅដល់ការសម្រេចចិត្តហើយ ក្នុងការដើរចេញពីបារាំងទោះបីជាគាត់នៅចង់បន្តរស់នៅទីនេះក្តី។
ប្រភពមិនផ្លូវការដែលអះអាងថាត្រូវបានប្រាប់ដោយកីឡាករ Neymar ផ្ទាល់ថាគាត់នឹងអាចចាប់យក ឱកាសក្នុងការធ្វើដំណើរ ទៅលេងនៅលីគអង់គ្លេសអាចជាមួយនឹង Chelea, Man UTD ឬ Newcastle ៕
ប្រែសម្រួល៖ស៊ុនលី
