ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជាដណ្តើមមេដាយចំនួន ៦ គ្រឿងបន្ថែមទៀតហើយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សម្រាប់មេដាយទំាង ៥ គ្រឿនោះរួមមានមេដាយមាស មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។ វិរៈកីឡាការិនី ស៊ុន សៀវម៉ី ទទួលបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៧៣ គីឡូក្រាម កីឡាករ សំ យូដេត ទទួលបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៩ គីឡូក្រាម កីឡាករ វ៉ាន់ ឬទ្ធី ទទួលបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៨៧ គីឡូក្រាម ។
ចំណែកកីឡាករតេក្វាន់ដូ WT កម្ពុជា វ៉ា មិថុនា ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៤ គីឡូក្រាម កីឡាការិនីតេក្វាន់ដូ WT កម្ពុជា គ្រី លីដែន ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម និង កីឡាការិនីតេក្វាន់ដូ WT កម្ពុជា សុខ ស្រីតូច ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦២ គីឡូក្រាម ។
យមានក្រុមកីឡាករ-កីឡាការិនីមកពីចំនួន ១០ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសទីម័រ និងសិង្ហបូរី។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕




