The Sport1 នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះក្លឹបចុងក្រោយដែលចូលរួមក្នុងការប្រកួតប្រជែងដណ្តើមកុងត្រាកីឡាករ Joao Cancelo ពីក្លឹប Bayern Munich។
កីឡាករខ្សែការពាររូបនេះទោះបីជាយ៉ាងណា ត្រូវបានគេដឹងថា នឹងត្រូវចាកចេញពីក្លឹបអាល្លឺម៉ង់ នេះហើយនៅរដូវក្តៅខាងមុខនេះពីព្រោះថា កុងត្រាដែលផុតកំណត់មិនត្រូវបាន ភាគីទាំងពីរចរចាគ្នាឡើងវិញនោះទេ។
គួរឲ្យដឹងដែរថា Cancelo គឺជាកីឡាករដែលលេងខ្ចីជើងពីក្លឹប Man City ប៉ុណ្ណោះហើយកុងត្រារបស់គាត់នៅ Man City ក៏មិនត្រូវបានចរចាដើម្បីបន្តនោះដែរខណៈដែល Real Madrid ទើបចុះឈ្មោះសុំចរចាដើម្បីប្រជែងជាមួយនឹងក្លឹបផ្សេងទៀតបូករួមទាំង Barcelona និង Arsenal ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
