The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកចាស់វស្សាលោក Carlo Ancelotti ដែលកំពុងមានព័ត៌មានចចាមអារ៉ាមថានឹងអាចទៅចាប់យកតំណែង ជាគ្រូបង្វឹករបស់ក្លឹបយក្សអ៊ីតាលី Real Madrid នោះគឺបានសម្រេចចិត្តហើយក្នុងការបន្តរស់នៅជាមួយនឹងក្លឹបដដែល។
ការអះអាងដែលត្រូវបានធ្វើឡើងដោយគ្រូបង្វឹកផ្ទាល់ ហើយត្រូវបានរាយការណ៍បន្តដោយអ្នកកាសែតដ៏ល្បីគឺលោក Fabrizio Romano ពោលគឺនៅក្រោយការចរចាគ្នា រវាងគ្រូបង្វឹករូបនេះជាមួយនឹងប្រធានក្លឹប Real Madrid។
លោក Ancelotti បានថ្លែងប្រាប់ទៅកាន់អ្នកកាសែតថា៖ ខ្ញុំបានជួបជាមួយនឹងប្រធានក្លឹបលោក Florentino Perez កាលពីថ្ងៃសុក្រសហើយគាត់បានបញ្ជាក់អំពីការគាំទ្រខ្ញុំ និងមានជំនឿចិត្តមកលើខ្ញុំដូច្នេះយើងនឹងបន្តធ្វើការជាមួយគ្នា ហើយពិភពលោកបានដឹងថាខ្ញុំនៅមានកុងត្រាជាមួយនឹង Real Madrid ដូច្នេះការងារនៅជម្រើសជាតិប្រេស៊ីល គឺជារឿងដែលមិនអាចទៅរួចនោះទេ៕
ប្រែសម្រួល៖ស៊ុនលី