The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមផែនការរួចទៅហើយក្នុងការចំណាយលុយប្រមាណជា៥៥លានផោន ដើម្បីចរចានាំយកកីឡាករ Mason Mount ពីក្លឹបតោខៀវ Chelsea។
កីឡាករសញ្ជាតិអង់គ្លេសខ្សែបម្រើរូបនេះ នៅមិនទាន់បានសម្រេចចិត្តក្នុងការ បន្តកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea នៅឡើយទេដោយសង្ឃឹមថា នឹងអាចស្វែងរកក្លឹបថ្មីដែលអាចមានឱកាស បានលេងនៅពានរង្វាន់អឺរ៉ុបធំៗនារដូវកាលក្រោយខណៈដែល Chelsea ពេលនេះស្ទើរតែស្ថិតនៅពាក់កណ្តាលតារាងទៅហើយ។
ទោះបីជាយ៉ាងណាក្តីតម្លៃខ្លួន៥៥លានផោននេះ Man UTD នឹងត្រូវប្រជែងគ្នាជាមួយនឹងក្លឹបធំៗ ផ្សេងទៀតដែលមានទាំងហង្សក្រហម Liverpool និងក្លឹបកាំភ្លើងធំ Arsenal ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី