ថៃ ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រវៀតណាម បានឲ្យដឹងថា ខ្សែបម្រើថៃ Thirapak Prueangna ត្រូវបានក្លិបរបស់ខ្លួនដាក់ពិន័យមួយថ្ងៃ បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់ថៃផ្អាកពីសកម្មភាព វាយតប់គ្នាអំឡុង ការប្រកួតកីឡា SEA Games 32 កាលពីសប្តាហ៍មុន ។
ក្លិបថៃ Buriram United បានកាត់បន្ថយ ២៥ ភាករយ នៃប្រាក់ខែ របស់កីឡាកររូបនេះ សម្រាប់រយៈពេល ៦ ខែ និងព្យួរកីឡាករវ័យ ២២ ឆ្នាំ សម្រាប់រយៈពេលនេះ ។ សេចក្តីថ្លែងការណ៍ របស់ក្លិបកាលពីថ្ងៃពុធថា កីឡាករត្រូវតែយល់ពីមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ នៅពេលពួកគេតំណាង ឲ្យកីឡាបាល់ទាត់ប្រទេសថៃ ។
ប្រសិនបើកីឡាករ មិនអាចគ្រប់គ្រងខ្លួនឯងបានទេ យើងមិនអាចជួយពួកគេ ក្នុងក្រុមជម្រើសជាតិបានទេ ។ បន្ទាប់ពីមានជម្លោះរវាងថៃ និងឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៦ ខែឧសភា សមាគម (FAT) បានបើកការស៊ើបអង្កេត ។ កាលពីថ្ងៃអង្គារ ពួកគេបានព្យួរ Prueangna មិនឲ្យលេងឲ្យក្រុមថៃគ្រប់កម្រិតរយៈពេល ៦ ខែ ។
អ្នកចាំទី Soponwit Rakyart បានទទួលការព្យួរស្រដៀងគ្នានេះ ប៉ុន្តែក្លឹបរបស់គេ Phrae United មិនបានដាក់ពិន័យ បន្ថែមដល់រូបគេឡើយ។ FAT បាននិយាយថា កីឡាករបានទទួលការពិន័យស្រាល ដោយសារតែពួកគេនៅក្មេង ហើយបានសុំទោសបន្ទាប់ពីការប្រកួត ។
គ្រូបង្វឹកអ្នកចាំទី Prasadchok Chokmoh ជំនួយការគ្រូបង្វឹក Phatrawut Wongsripuek និង គ្រូបង្វឹក Mayid Madada ត្រូវបានព្យួរការងារ ឲ្យក្រុមបាល់ទាត់ថៃ រយៈពេលមួយឆ្នាំ ។ ភាពចលាចលក្នុងវគ្គផ្តាច់ព្រ័ត្រ បានចាប់ផ្តើម នៅពេលកីឡាករថៃ Yotsakorn Burapha ស៊ុតបញ្ចូលទីមុន នឹងការផ្លុំកញ្ចែ ចុងក្រោយដល់កម្រិត ២-២ ហើយកីឡាករថៃ និង គ្រូបង្វឹកបានធ្វើឲ្យឥណ្ឌូណេស៊ី ញុះញង់ដោយរត់ពីលើតំបន់ របស់ឥណ្ឌូនេស៊ី និងអបអរនៅទីនោះ។ សកម្មភាពនេះ បានបង្កឲ្យមានជម្លោះនៅលើទីលាន ។
នៅពេលកីឡាករ Irfan Jauhari របស់ឥណ្ឌូនេស៊ីបានយកឈ្នះលទ្ធផល ៣-២ ក្នុងម៉ោងបន្ថែម ក្រុមរបស់កីឡាករបានបង្កហេតុថៃ ក្នុងលក្ខណៈស្រដៀងគ្នា ដែលនាំទៅដល់ការប្រយុទ្ធគ្នាមួយទៀត ៕