យោងតាមការចេញផ្សាយរបស់ The Marca នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi កំពុងកៀកខិតជិតទៅនឹងការចុះហត្ថលេខា ជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ហើយនៅរដូវក្តៅនេះ។
ក្លឹប Al Hilal បានផ្តល់កុងត្រាយ៉ាងច្រើនអស្ចារ្យទៅឲ្យកីឡាករអាហ្សង់ទីន រូបនេះពោលគឺច្រើនជាងកុងត្រារបស់កីឡាករ CR7 ដល់ទៅ៣ដងឬប្រមាណជា៦០០លានផោន ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។
ទោះបីជាកីឡាកររូបនេះចង់ផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona វិញក្តីប៉ុន្តែក្នុងវ័យ៣៥ឆ្នាំទៅហើយនោះគេជឿជាក់ថា កីឡាកររូបនេះនឹងអាចរារែកវិញហើយម្យ៉ាង Barcelona កំពុងមានបញ្ហាហិរញ្ញវត្ថស្រាប់ផង៕ ប្រែសម្រួល៖ស៊ុនលី