The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានបើកការចរចាជាមួយនឹងកីឡាករឆ្នើមម្នាក់ ដែលកំពុងលេងឲ្យក្លឹបអាល្លឹម៉ង់ Monchengladbach។
កីឡាករ Manu Kone ដែលបច្ចុប្បន្នកំពុងលេងក្នុងតំណែង ជាខ្សែបម្រើប្រយុទ្ធកំពុងទាក់ទាញក្លឹបជាច្រើននៅអឺរ៉ុប ប៉ុន្តែក្នុងនោះក្លឹបហង្សក្រហម Liverpool កំពុងស្ថិតនៅក្នុងអទិភាពនាំមុខគ្នា។
ក្លឹបនិងកីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានប្រភពដដែលបញ្ជាក់កំពុងពិភាក្សាគ្នាហើយ លើកិច្ចព្រមព្រៀងក្នុងការផ្ទេរចេញពីអាល្លឺម៉ង់ ក្នុងរដូវក្តៅនេះជាមួយនឹង តម្លៃខ្លួនប្រមាណជា៤០ទៅ៤៥លានផោន៕ ប្រែសម្រួល៖ស៊ុនលី