យោងតាមការចេញផ្សាយរបស់ The Evening Standard បានចេញផ្សាយថា ក្លឹបតោខៀវ Chelsea កំពុងដាក់ផែនការក្នុងការលក់ចេញ នូវកីឡាករខ្សែការពារកណ្តាលម្នាក់ នៅរដូវក្តៅនេះ។
ទោះបីជាទើបតែបានមកចូលរួមជាមួយនឹងក្លឹប Chelsea កាលពីពេលថ្មីៗនេះក្តីប៉ុន្តែកីឡាករ Koulibaly ហាក់ដូចជាមិនសូវបានបង្ហាញទំរង់លេងល្អ ដូចកាលគ្រានៅជាមួយនឹង Napoli ឡើយ។
ក្រៅតែពីបញ្ហាអាយុហើយនោះ បញ្ហាតម្លៃប្រាក់កម្រៃប្រចាំខែក៏ជាមូលហេតុ ដ៏សំខាន់ដែលក្លឹបត្រូវតែពិចារណាក្នុងការលក់កីឡាកររូបនេះចេញផង ដោយហើយសង្ឃឹមអាចនាំយកកីឡាករខ្សែការពារវ័យក្មេងៗ ជំនួសវិញនៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី
