ខ្សែប្រយុទ្ធន័រវែសកីឡាករ Erling Haaland ប្ដេជ្ញាចិត្តថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយឱ្យ Manchester City ឈ្នះពាន Treble ឬ ពានធំៗ ៣ ក្នុងមួយរដូវកាល ដោយក្នុងនោះមានពានលីគកំពូល ពាន FA និងពានក្របខ័ណ្ឌអឺរ៉ុប UEFA Champions League។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
លឹប Manchester City នៅពេលនេះដែរបានឈ្នះពាន Premier League រួចរាល់ហើយ ដោយក្លឹបនេះត្រៀមប៉ះអ្នកជិតខាង Manchester United នៅថ្ងៃសៅរ៍សប្ដាហ៍នេះក្នុងពាន FA Cup ហើយត្រៀមប៉ះ Inter Milan នៅសប្ដាហ៍ក្រោយសម្រាប់ពាន Champions League។
«នេះ [ពាន Treble] នឹងមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ។
ខ្ញុំនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីសម្រេចនូវក្ដីសុបិននេះ»។
នេះបើតាមការលើកឡើងរបស់ Haaland។
កន្លងមក Man City មិនដែលបានពាន Treble នោះទេ។ នៅអង់គ្លេស មានតែ Manchester United ទេ ដែលធ្លាប់បាន Treble។ បិសាចក្រហមធ្លាប់ឈ្នះបែបនេះកាលពីឆ្នាំ១៩៩៩៕
ប្រភព៖.sabay.