The Evening Standard ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបតោខៀវ Chelsea បានដាក់តម្លៃខ្លួនកីឡាករថ្នាលយុវជន Ian Maatsen ដល់ទៅ២០លានផោនសម្រាប់រដូវក្តៅនេះ។
កីឡាករខ្សែការពារស្លាបឆ្វេងរូបនេះគឺជាកីឡាករ ថ្នាលយុវជនរបស់ក្លឹបប៉ុន្តែ កំពុងបន្តលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Burnley នៅឡើយហើយក្លឹបនេះក៏កំពុងពិចារណាចំពោះកុងត្រាថ្មី តែម្តងជាមួយនឹងកីឡាករវ័យក្មេងរូបនេះដែរ។
មានវ័យទើបតែ២១ឆ្នាំកីឡាករ Maatsen បច្ចុប្បន្ននៅសល់កុងត្រាចាស់ជាមួយនឹងក្លឹបតោខៀវ Chelsea រយៈពេលមួយឆ្នាំទៀតប៉ុន្តែជឿជាក់ថា ក្លឹបនឹងមិនសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយគ្នាឡើយ៕ ប្រែសម្រួល៖ស៊ុនលី