កាសែតអេស្បាញ Diario AS ថ្មីៗនេះបានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករម្នាក់របស់ក្លឹប Barcelona។
កីឡាករ Franck Kessie ដែលបច្ចុប្បន្នហាក់មិនសូវទទួលបានឱកាសក្នុង ការបង្ហាញលេងឲ្យក្លឹបយក្សអេស្បាញនេះឡើយនិងកំពុងរងចាំមើលឱកាសដើម្បីចាក ចេញខណៈដែលព័ត៌មានជាមួយនឹង Liverpool ហាក់មានច្រើន។
ទោះបីជាយ៉ាងណាក្តី Liverpool បានចេញមកបដិសេធហើយថាក្លឹបមិន បានចាប់អារម្មណ៍ឬបើកការចរចាណាមួយជាមួយនឹង Kessie អតីតកីឡាករ AC Milan រូបនេះឡើយជាពិសេសបន្ទាប់ពីបានចុះហត្ថលេខា ទិញបាន Alexis Mac Allisterរួចមក៕
ប្រែសម្រួល៖ស៊ុនលី