កីឡា

និយតករស្វីស ៖ FIFA និយាយមិនពិតអំពីកម្រិតសារធាតុកាបូនអព្យាក្រឹត នៃការប្រកួត World Cup នៅកាតា

ZURICH៖និយតករផ្សាយពាណិជ្ជកម្មនៅប្រទេសស្វីស បាននិយាយកាលពីថ្ងៃពុធថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ “FIFA” បានធ្វើការអះអាងមិនពិតអំពីចំពោះកម្រិតសារធាតុកាបូនអព្យាក្រឹត ដែលស្ថិតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” កាលពីឆ្នាំមុននៅប្រទេសកាតានោះ។

FIFA មិនបានផ្តល់ភ័ស្តុតាងថា កម្រិតណាមួយឲ្យបានត្រឹមត្រូវឡើយ ខណ: គណៈកម្មាធិការសហព័ន្ធស្វីសសម្រាប់យុត្តិធម៌ បាននិយាយក្នុងការវិនិច្ឆ័យរបស់ខ្លួនចំពោះពាក្យបណ្តឹង ដែលប្តឹងដោយប្រទេសចំនួន៥ ។

គណៈកម្មាការបាននិយាយថា ខ្លួនបានផ្តល់ដំបូន្មានដល់ FIFA ឲ្យចៀសវាងការពិនិត្យមិនច្បាស់លាស់នាពេលអនាគត ជាពិសេសការអះអាងថា អាកាសធាតុ ឬកាបូនអព្យាក្រឹតក្នុងព្រឹត្តិការណ៍ការប្រកួត FIFA World Cup 2022 នៅកាតាក។

FIFA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងវិភាគអនុសាសន៍ និងមានសិទ្ធិប្តឹងឧទ្ធរណ៍ ជាមួយសេចក្តីសម្រេចនេះមិនមានកាតព្វកិច្ចស្របច្បាប់ឡើយ។ FIFA បានទទួលស្គាល់ក្នុងសេចក្តីថ្លែងការណ៍មួយថា បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏តានតឹងបំផុតក្នុងពេលវេលារបស់យើង។

ប្រទេសកាតាបានចំណាយប្រាក់ជាង ២០០ ពាន់លានដុល្លារលើកម្មវិធីសាងសង់រយៈពេលមួយទសវត្សរ៍នៃគម្រោងម៉ាស៊ីនត្រជាក់ភាគច្រើន ដើម្បីរៀបចំសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ក្នុងប្រទេសអេមីរ៉ាត សម្បូរឧស្ម័ន។

វាពឹងផ្អែកលើការប្រើប្រាស់ពលករចំណាកស្រុករាប់រយរាប់ពាន់នាក់ កំពុងធ្វើការក្នុងលក្ខខណ្ឌត្រូវបានរិះគន់យ៉ាងទូលំទូលាយ។
កីឡដ្ឋានចំនួន ៧ ក្នុងចំណោមកីឡដ្ឋានទាំង ៨ ដែលប្រើប្រាស់រួមទាំងកីឡដ្ឋានមួយមានផ្នែកខាងមុខជាកុងតឺន័រ ដឹកជញ្ជូនដែលក្រោយមកត្រូវបានរុះរើ ត្រូវបានសាងសង់នៅក្នុង និងជុំវិញទីក្រុងដូហា។

ទីក្រុងថ្មីមួយឈ្មោះ Lusail ត្រូវបានសាងសង់ រួមទាំងកីឡដ្ឋានរៀបចំការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ។
ក្រុមបរិស្ថាននៅបែលហ្ស៊ិក អង់គ្លេស បារាំង ហូឡង់ និងស្វីស បានដាក់ពាក្យបណ្តឹងអំពីការទាមទាររបស់ FIFA អំពីការប្រកួតអព្យាក្រឹតកាបូនទៅកាន់និយតករផ្សាយពាណិជ្ជកម្មស្វីស។

គណៈកម្មការស្វីសនៅទីក្រុង Zurich ជាស្រុកកំណើតរបស់ FIFA បានវាយតម្លៃលើការអះអាងថា កាបូនឌីអុកស៊ីត ៣.៦៣ លានតោនត្រូវបានផ្តល់សំណងហើយការបំភាយទាក់ទង នឹងការប្រកួតទាំងអស់នឹងត្រូវបានទូទាត់ជាយថាហេតុ។

សេចក្តីសម្រេចបាននិយាយថា FIFA មិនបានបញ្ជាក់ពីការបំភាយ ហើយមិនបានកំណត់ផែនការដើម្បីកំណត់ ពីរបៀបដែលវានឹងប៉ះប៉ូវការបំភាយឧស្ម័នបន្ថែមទៀត។

វាមិនច្បាស់លាស់ចំពោះ (និយតករ) ថា តើកម្រិតដែលបានសន្យា នៃសំណង (កាបូនឌីអុកស៊ីត) មានភាពប្រាកដនិយមទាល់តែសោះ៕ ដោយ៖លី ភីលីព

Most Popular

To Top