The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ Liverpool និងក្រុមជម្រើសជាតិអង់គ្លេស និងបទពិសោធជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ផងនោះគឺលោក Steven Gerrard កំពុងមានព័ត៌មានក្នុងការផ្ទេរទៅធ្វើការនៅលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត ហើយ។
ប្រភពដដែលបានបន្តទៀតថា ការចរចាគ្នាស្ទើរតែអាចបញ្ចប់ទៅរួចរាល់ទៅហើយ ដើម្បីឲ្យគ្រូបង្វឹកជនជាតិអង់គ្លេស រូបនេះអាចធ្វើដំណើរទៅដឹកនាំក្លឹប Al Ettifaq ក្រោយពេលដែលគាត់បានបាត់បង់ការងារនេះមួយរយៈមកហើយនោះ។
លោក Gerrard ត្រូវបានក្លឹប Aston Villa បណ្តេញគាត់ចេញកាលពីខែតុលាឆ្នាំទៅប៉ុន្តែជឿជាក់ថា នឹងធ្វើឡើងក្នុងលក្ខខណ្ឌដែលគាត់នឹងទទួលបានតម្លៃខ្លួនដ៏ថ្លៃកប់ក្តោងមួយប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី