កីឡា

មក​ស្គាល់​កីឡាករ​បាល់ទាត់​អាស៊ី​ មាន​តម្លៃ​ខ្ពស់​ជាង​គេ​ទាំង ៥

កីឡាករ​អាស៊ី​ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​គឺ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង ​កីឡាករ Heung-min Son។ កីឡាករ​លេង​នៅ​ក្លឹប​អង់គ្លេស Tottenham Hotspurរូប​នេះ​មាន​តម្លៃ​ខ្លួន ៧០លាន​អឺរ៉ូ។

បើ​យើង​ក្រឡេក​មក​មើល​បញ្ជី​កីឡាករ​អាស៊ី​ថ្លៃ​ជាង​គេ​ទាំង ៥ ក្នុង​នោះ​មាន​មក​ពី​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ចំនួន ៤រូប​ទៅ​ហើយ ចំណែក​ឯ​ ១រូប​ទៀត​មក​ពី​អ៊ីរ៉ង់។ ក្រុម​ជម្រើស​ទាំង ៣នេះ​សុទ្ធ​តែ​ជា​ក្រុម​បង្ហាញ​ខ្លួន​ញឹកញាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។

ខាង​ក្រោម​នេះ​ជា​បញ្ជី​កីឡាករ​អាស៊ី​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ទាំង​ ៥៖

១- ខ្សែ​ប្រយុទ្ធ​ស្លាបHeung-min Son (កូរ៉េ​ខាង​ត្បូង/Tottenham Hotspur)៖​ មាន​តម្លៃ​ខ្លួន​ ៧០លាន​អឺរ៉ូ។

២- ខ្សែ​ការពារMin-Jae Kim (កូរ៉េ​ខាង​ត្បូង/Napoli)៖​ មាន​តម្លៃ​ខ្លួន​ ៣៥លាន​អឺរ៉ូ។

៣- ខ្សែ​បម្រើ​ប្រយុទ្ធDaichi Kamada (ជប៉ុន/Eintratch Frankfurt)៖​ មាន​តម្លៃ​ខ្លួន​ ៣០លាន​អឺរ៉ូ។

៤- ខ្សែ​ការពារ​ស្លាបTakehiro Tomiyasu (ជប៉ុន/Arsenal)៖​ មាន​តម្លៃ​ខ្លួន​២៥លាន​អឺរ៉ូ។

៥- ខ្សែ​ប្រយុទ្ធMehdi Taremi (អ៊ីរ៉ង់/FC Porto)៖​ មាន​តម្លៃ​ខ្លួន​ ២០លាន​អឺរ៉ូ៕

ប្រភព៖sabay

Most Popular

To Top