The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានចាប់ផ្តើមងាកក្រុមការងារមកធ្វើការចរចាជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Real Madrid ម្នាក់វិញក្រោយបរាជ័យជាមួយនឹងកីឡាករ Jude Bellingham។
Liverpool បានផ្តល់សំណើរជាទឹកប្រាក់ប្រមាណជា៦០លានផោនដើម្បីសុំចរចាជាមួយនឹងកីឡាករខ្សែបម្រើ Federico Valverde ទោះបីជាធ្លាប់ទទួលរងនូវ ការបដិសេធជាច្រើនដងរួចមកហើយក្តី។
ជារឿយៗ Real Madrid បានបញ្ជាក់ហើយថា Valverde នឹងមិនអាចលក់ចេញពីក្លឹបក្រោមតម្លៃខ្លួន១០០លានផោននោះឡើយហើយទោះបីជា Liverpool នឹងអាចតម្លើងតម្លៃខ្លួនទៅដល់៨០លានផោនក្តី៕ ប្រែសម្រួល៖ស៊ុនលី