កីឡា

កម្ពុជា បញ្ជូនក្រុមអត្តពលិក តេក្វាន់ដូ WT កីឡាគុនដាវ និងអត្តពលកម្ម ចូលរួមកាប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្តៅពិភពលោក លើកទី៣១ នៅចិន នាចុងខែកក្កដា

ភ្នំពេញ ៖ ប្រទេសកម្ពុជា នឹងបញ្ជូនក្រុមកីឡាករ -កីឡាករតេក្វាន់ដូ WT កីឡាគុនដាវ និងអត្តពលកម្ម ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្តៅពិភព លោកលើកទី៣១ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ។

យោងលិខិតអញ្ជើញ របស់សហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ សហព័ន្ធកីឡាសាកលវិទ្យាល័យ សាធារណរដ្ឋប្រជាមានិតចិន និងគណៈកម្មការរៀបចំការ ប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភព លោកលើកទី៣១ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិត កម្ពុជានឹងបញ្ជូនថ្នាក់ដឹកនាំ បុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹក កីឡាករ កីឡាការិនី សហព័ន្ធកីឡាជាតិ ត្រូវបានអនុញ្ញាតឱ្យទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅ ទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ។

ចំពោះថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន១៩រួប រួមមានលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួង អយក ប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក នាយបេសកកម្ម លោក បឹង គឹមតោ ប្រធាននា.អកសន នាយរង បេសកកម្ម លោក ឈឹម សំបឿន ប្រធានការិ.ផែនការ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ លោក ចាប រតនា អនុការិ.អន្តរជាតិ នា.រពកឡ ទទួលបន្ទុករដ្ឋបាល លោក ឆយ យ៉ុងសុក គ្រូបង្វឹកតេក្វាន់ដូ WT កីឡាករតេក្វាន់ដូ WT សំ យូដេត កីឡាករ វ៉ា មិថុនា កីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី គ្រី លីដែន
ចំណែកលោក សុខ អាង គ្រូបង្វឹកកីឡាគុនដាវ កីឡាករ សារឿន ស័កនុ កីឡាករ ថុង តាំងជីន កីឡាករ វ៉ា ណាថាន់ និងកីឡាករ ភន ឈាងហ័ង ។ លោក ខៀវ សំណាង គ្រូបង្វឹកកីឡាអត្តពលកម្ម កីឡាករ អត្តពលកម្ម យ៉ាតពិទូ ចាន់ទិវា កីឡាករ អត្តពលកម្ម យ៉ាន់ ចាន់ និងកីឡាការិនី អត្តពលកម្ម នាង ម៉ូនីកា ៕

Most Popular

To Top