ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Ittihad ចាប់អារម្មណ៍ចង់ទិញខ្សែប្រយុទ្ធកូរ៉េខាងត្បូង កីឡាករ Heung-Min Son ពីក្លឹបដែលមានមូលដ្ឋាននាឯរាជធានីឡុងដុង Tottenham Hotspur។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Sky Sports។
បើយោងតាមប្រភពខាងលើបានឱ្យដឹងថា ខាងអារ៉ាប៊ីសាអ៊ូឌីត ចង់បានប្រយុទ្ធកូរ៉េមួយនេះក្នុងតម្លៃប្រមាណ ៦៤លានដុល្លារសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ភាគី Spurs ហាក់មិនចាប់អារម្មណ៍នឹងសំណើរបស់ភាគីនៅមជ្ឈិមបូព៌ានោះឡើយនៅខណៈពេលនេះ។
Son បានចូលរួមជាមួយ Spurs តាំងពីឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមកកីឡាកររូបនេះបង្ហាញខ្លួនបាន ២៦៨ដង ហើយរកគ្រាប់បាល់បាន ១០៣គ្រាប់៕ ប្រភព៖sabay