ក្លឹបអាមេរិក Inter Milan ត្រូវបានគេមើលឃើញថា កំពុងជួបសំណាងផ្ទួនក្រោយពេលដែលបានចុះហត្ថលេខាជាមួយនឹងកីឡាករ Lionel Messi ដោយនៅសប្តាហ៍នេះដំណឹងដ៏ល្អមួយទៀត គឺការសម្រេចចិត្តរបស់កីឡាករឆ្នើមម្នាក់ទៀត Sergio Busquets ផងដែរ។
កីឡាករទាំងពីរនាក់ធ្លាប់ចាប់ដៃគ្នាកាលពីនៅក្លឹប Barcelona និងអាចលើកពានរង្វាន់ជាច្រើនរួមគ្នានៅទីនោះហើយជឿជាក់ថា ការត្រឡប់មកធ្វើការជាមួយគ្នាម្តងទៀត នេះនឹងធ្វើឲ្យមានការរីករាយយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្ររបស់កីឡាករ។
កីឡាករ Busquets បានចំណាយពេលអស់រយៈពេល១៥ឆ្នាំរួចមកហើយជាមួយនឹងក្លឹប Barcelona នឹងអាចលើកពានរង្វាន់ La Liga ដល់ទៅ៩ដងពាន Copa del Rey ចំនួន៧ដងនិងពានរង្វាន់ Champions League ចំនួន៣ដងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
