ភ្នំពេញ ៖ លោក លន់ សាមឌី កាន់តំណែងជាសហព័ន្ធកីឡាបាល់ឳបកម្ពុជាថ្មី អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីសមាជិក ប្រវត្តិបតិ និងក្លិបទំាងអស់បានបោះឆ្នោត ឲ្យលោកអ្នកដឹកនាំថ្មីថ្ងៃទី២៦ ខែមិថុន ឆ្នាំ២០២៣ ក្នុងកម្មពិធីមហាសន្និបាត វិសាមញ្ញអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្នុងឳកាសមហាសន្និបាត វិសាមញ្ញដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ណយ ផាណាតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ទុយ អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា ។

សម្រាប់មហាសន្និបាតវិសាមញ្ញមានសមាជិកប្រតិបត្តិ ១១ រូប រួមមាន លោក លន់ សាមឌី ប្រធានថ្មីលោក ម៉ូណាំង ហ្វីលីព អនុប្រធាន លោក ខេង សុភាព អនុប្រធាន លោក ពេជ្រ រតនា អគ្គលេខាធិការ លោក ចន សាមឺឌី លោក ផាន សុភា លោក អ៊ុក ដារ៉ា អគ្គលេខាធិការរង លោក យ៉ន វ៉ាន់ថា អគ្គហិរញ្ញិក លោក អ៊ុត វុទ្ធី លោក ជ្រូ គឹមសៀង និងលោក យុន សុផា សមាជិក។
លោក ដួង មាសចំរើន បានមានប្រសាសន៍ថា គ្រប់សហព័ន្ធជាតិទំាងអស់ ក្នុងប្រទេសកម្ពុជាមានតែមួយគត់ គ្មានសហព័ន្ធជាតិ ២ ឡើយ ដូច្នេះលោកសូមវាយតម្លៃខ្ពស់ និងសរសើរ ចំពោះសហព័ន្ធកីឡាបាល់ឳបកម្ពុជា ក្នុងការអភិឌ្ឍន កីឡាប្រភេទនេះនៅកម្ពុជា ជាពិសេសប្រធានថ្មី ត្រូវជំរុញឲ្យបានខ្លាំងក្លាជាង នេះទៅទៀត ដើម្បីលត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ឳបកម្រិតអន្តរជាតិ ។

លោក ណយ ផាណា តំណាងឲ្យលោក វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ថា តំណាងឲ្យ NOCC វាយតម្លៃខ្ពស់ និងសរសើរ ចំពោះសហព័ន្ធ កីឡាបាល់ឳបកម្ពុជា ខិតខំប្រឹងប្រែងដើម្បីឲ្យវិស័យបាល់ឱប មានការរីកចម្រើនយើងបន្តការ ហ្វឹកហាត់ជាប្រចាំទំាងផ្នែកចំណេះដឹង បច្ចេកទេស និងជំនាញ ។

លោក លន់ សាមឌី ជាប្រធានថ្មី បានមានប្រសាសន៍ថា កីឡាបាល់ឳបជាប្រភេទកីឡា ជាក្រុមយើងត្រូវការវិន័យ និងសាមគ្គីភាពជាធ្នុងមួយ ដ៏រឹងមាំក្នុងក្រុម ទើបធ្វើឲ្យយើង ទទួលជោគជ័យរាល់ការ ប្រកួតនានាទំាងជាតិ និងអន្តរជាតិ ។ សព្វថ្ងៃនេះសហព័ន្ធ នឹងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ និងការប្រកួតកមិ្រតអន្តរជាតិ នានាពេលខាងមុខនេះ៕
ដោយ៖លី ភីលីព
