កីឡា

Man City ដាក់សំណើរ ជាផ្លូវការតម្លៃ៩០លានផោន សម្រាប់ Declan Rice

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានដាក់សំណើរជាផ្លូវការ ហើយក្នុងការផ្តល់កុងត្រា ដែលមានតម្លៃខ្លួនមួយកញ្ចប់ធំ ក្នុងការចរចាជាមួយនឹងក្លឹប West Ham ក្នុងការផ្ទេរយកកីឡាករឆ្នើម Declan Rice មករួមក្លឹបនៅរដូវកាលក្រោយ។

ការប្រកាសដាក់សំណើរជាផ្លូវការ នៅស្ថិតនៅក្រោយមួយសប្តាហ៍ក្រោយពេល ដែលក្លឹបកាំភ្លើងធំ Arsenal បានដាក់សំណើររួចរាល់មុន ទៅហើយប៉ុន្តែក្នុងតម្លៃ ដែលខ្លួនអាចធ្វើបានត្រឹមតែ ៧៥លានផោនប៉ុណ្ណោះ និងបែងចែកទៅជាការទូទាត់៤ ដំណាក់កាលទៀតផង។

គួរឲ្យដឹងដែរថាញញួរធំ West Ham ក៏បានធ្វើការបដិសេធសំណើររបស់ក្លឹប Arsenal រួចទៅហើយនិងបញ្ជាក់ថា តម្លៃខ្លួនរបស់ Declan Rice នឹងមិនស្ថិតនៅក្រោម ៩០លានផោននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top