កីឡា

Vinicius សម្រេចបន្តកុងត្រាថ្មី ជាមួយនឹង Real Madrid

ប្រភព ៖ AFP

ទីបំផុតកីឡាករ ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Vinicius Junior បានសម្រេចចិត្តជាផ្លូវការ ហើយក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Real Madrid ជាមួយនឹងរយៈពេលយ៉ាងយូរ ដល់ទៅ៥ឆ្នាំ និងធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករ នឹងកើនឡើងទៅដល់ ១ពាន់លានដុល្លារ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានក្លាយទៅជាកីឡាករឆ្នើមបំផុតមួយ របស់ពិភពលោកទាំង ដែលកុងត្រា របស់គាត់ នៅមិនទាន់ផុតឡើយរហូតដល់ឆ្នាំ២០២៤ក្តី ហើយការចរចាបន្តកុងត្រាថ្មី បានធ្វើឡើងចាប់តាំងតែពីខែមករាមកម្ល៉េះ ។

កីឡាករវ័យទើបតែ២២ឆ្នាំរូបនេះ នឹងទទួលបានប្រាក់កម្រៃច្រើន ជាងមុនព្រមទាំងប្រាក់ លើកទឹកចិត្តយ៉ាងធំមួយផ្សេងទៀត ប្រសិនបើគាត់អាចលើកពានរង្វាន់ Ballon d’Or បាននៅក្នុងអំឡុង ពេលកុងត្រានេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top