ភ្នំពេញ ៖ នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជនពិការ សតិបញ្ញាខ្សោយ ១០ រូបក្រោមការដឹកនាំផ្ទាល់ ដោយលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជាអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានវិលត្រឡប់មកវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ។

លោក ចាប រតនា គ្រូបង្វឹកកីឡាអត្តពលកម្មបាននិយាយថា យើងបានបញ្ចប់ការងារ ដោយជោគជ័យ ក្រោមការដឹកនាំផ្ទាល់ដោយលោក សែម សុខាអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ព្រមទាំងឈ្នះមេដាយ ចំនួន ២ គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួត កីឡា ស្ប៉េស្យាល់អូឡាំពិក រដូវក្តៅពិភពលោក “Special Olympics World Games Berlin 2023” នៅប្រទេស អាល្លឺម៉ងទៀតផង។

លោក ចាប រតនា បានបន្តថា ដោយការខិតខំប្រឹង ប្រែងរបស់កីឡាករ-កីឡាការិនីជនពិការសតិ បញ្ញាខ្សោយរបស់ខ្លួន ទើបធ្វើឲ្យពួកគាត់ទទួល បានលទ្ធផលល្អប្រសើរ បែបនេះ តាំងនាមលោកជាគ្រូបង្វឹក និងថ្នាក់ដឹកនាំ សូមវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់កីឡាករ-កីឡាការិនី ជនពិការសតិបញ្ញាខ្សោយ ចំពោះការដណ្តើមបានមេដាយ ការប្រកួតខាងលើកនេះ។

កីឡាការិនី នុត សុផាណា ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រទទួលបានមេដាយប្រាក់ ១ គ្រឿង ចំណែវិញ្ញាសាប៉េតង់ គឺកីឡាករ វិបុល មង្គលកីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល ដណ្តើមមេដាយសំរិទ្ធ ១ គ្រឿងប្រកួតលើវិញ្ញាសាចម្រុះបុរស-នារី ដូច្នេះក្រុមអត្តពលិក ជនពិការកម្ពុជាដណ្តើមមេដាយ ២ គ្រឿង ។

កម្ពុជាបានបញ្ជូនក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ១០ រូបក្រោមការដឹកនាំផ្ទាល់ដោយលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានចេញចូលរួម ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ១០ រូប រួមមានប្រធានប្រតិភូ ១ រូប គ្រូបង្វឹក ៤ រូប លោក ឃ្លាំង ចន្ទូ គ្រូបង្វឹក ប៊ូល លោកស្រី មាស ស្រីភាស់ គ្រូជំនួយ លោក ចាប់ រតនា គ្រូបង្វឹកកីឡាអត្តពលកម្ម លោកស្រី ប៊ី លីណា គ្រូជំនួយ លោកវេជ្ជបណ្ឌិត អ៊ុង សារ៉ាន់ ព្រមទំាងកីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ៤ រូបដូចជាកីឡាអត្តពលកម្មកីឡាករ ប្រាក់ វណ្ណ និងកីឡាការិនី នុត សុផាណា ៕
