The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករជើងចាស់ ខ្សែការពារ Sergio Ramos ដែលមានកុងត្រា នឹងត្រូវបញ្ចប់ ទៅហើយជាមួយនឹងក្លឹបបារាំង PSG ទំនងជាអាចត្រលប់មកលីគកំពូល អេស្បាញវិញ ហើយនៅរដូវកាលក្រោយនេះ។
Ramos បានចូលរួមជាមួយនឹង PSG ដោយមិនមានតម្លៃខ្លួនឡើយ កាលពីឆ្នាំ២០២១ពីក្លឹបយក្សអេស្បាញ Real Madrid ហើយរយៈពេល២រដូវកាល មកនេះគាត់បានបង្ហាញស្នាដៃយ៉ាងល្អ នៅបារាំងក្នុងនាមជាកីឡាករខ្សែការពារ ដ៏មានបទពិសោធម្នាក់។
ទោះបីជាមានព័ត៌មាន អំពីការចាកចេញពីបារាំង ទៅលីគកំពូលអារ៉ាប៊ីសាអូឌីត ក្តីប៉ុន្តែនៅនាទីទីចុងក្រោយនេះ គេជឿជាក់ថា Ramos នឹងអាចធ្វើការផ្លាស់ប្តូរចិត្តហើយ ត្រឡប់មករួមរស់ជាមួយនឹង ក្លឹបចាស់របស់គាត់វិញគឺ Sevilla ៕
ប្រែសម្រួល៖ស៊ុនលី