The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបញញួរធំ West Ham ទីបំផុតគឹបានបើកសញ្ញាភ្លើងខៀវ ហើយដើម្បីអាចអនុញ្ញាតិឲ្យកីឡាករ Declan Rice ក្នុងការចាកចេញ ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ទោះបីជាយ់ាងណាក្តីក្លឹប នឹងអាចទទួលបានប្រាក់តម្លៃខ្លួន កីឡាករយ់ាងច្រើនមួយគឺប្រមាណជា១០៥លានផោន និងក៏ជាកំណត់ត្រាថ្មីដែលក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវចំណាយ ដើម្បីទិញកីឡាករអង់គ្លេសរូបនេះដែរ ។
ទោះបីជាបានព្រមព្រៀងគ្នា ទាំងតម្លៃខ្លួននិងលក្ខខណ្ឌផ្ទាល់ខ្លួនក្តី ប៉ុន្តែដំណើរការចុងក្រោយ នៃការពិភាក្សានៅតែបន្តធ្វើឡើយ ហើយសង្ឃឹមថានឹងអាចរក ឃើញវិធីសាស្ត្រ ក្នុងការទូទាត់ ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
