ភ្នំពេញ ៖ សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន ១០ នាក់ ទៅចូលរួម ព្រឹត្តិការណ៍ ការប្រកួតកីឡា សាលាអាស៊ាន លើកទី ១៣ ឆ្នាំ ២០២៣ “13th ASEAN School Games” នៅប្រទេសវៀតណាមជាផ្លូវការ នឹងប្រព្រឹត្តទៅ នៅខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Da Nang ប្រទេសនេះ ។

លោកគ្រូបង្វឹកជនជាតិ វៀតណាម Nguyen van cường បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន ១០ នាក់ចូលរួមក្នុងកីឡាការិនីចំនួន ៣ នាក់ និងកីឡាករ ៧ នាក់រួមមានកីឡាការិនី ឯម ច័ន្ទកនីកា កីឡាការិនី ភួង ស្រីណេ កីឡាករ ម៉ែន សុខវិច្ឆិកា កីឡាករ កៅ វិចិត្រ រាជ្យ កីឡាករ ជា ហ្វីលីប កីឡាករ ផេង បណ្ឌិត កីឡាការិនី លឹម សម្ជស្ស កីឡាករ លឹម សំរិទ្ធ កីឡាករ ម៉ើ ចាន់ឌឿន កីឡាករ កុយ ពុធឃាង កីឡាករ សាយ វិរៈបុត្រ ។

លោកគ្រូបង្វឹកបានបន្តថា សម្រាប់វិញ្ញាសាត្រូវប្រកួតដូចជា វិញ្ញាសាឯកត្តជននារីឡុងហ៊ូវៀង វិញ្ញាសាឯកត្តជនបុរសងួងមួនវៀង វិញ្ញាសាគូរបុរស សុងលាងគីម បុរស វិញ្ញាសា គូរនារីសុងលាងគីម វិញ្ញាសា នារីម្នាក់ បុរស៣នាក់ប្រើអាវុធ វិញ្ញាសាបុរស ៤ នាក់ កៀបករ វិញ្ញាសាប្រយុទ្ធបុរស ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធនារី ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ។

ព្រឹត្តិការណ៍ការប្រកួតកីឡា សាលាអាស៊ានលើកទី ១៣ ឆ្នាំ ២០២៣ “13th ASEAN School Games” នៅប្រទេសវៀតណាមនេះ កម្ពុជានឹងបញ្ជូនកីឡាចំនួន ៦ ប្រភេទរួមមានកីឡាវាយសី កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាបញ្ចាក់សិលា កីឡាហែលទឹក និងកីឡាវ៉ូវីណាម៕

