កីឡា

វៀតណាម ឈរចំណាត់ថ្នាក់ទី ៩៥ ខណៈកម្ពុជា ជាប់លេខ ១៧៦ ក្នុងចំណាត់ថ្នាក់របស់ FIFA

ប្រភព ៖ AFP

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់បុរសវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៩៥ ក្នុងចំណាត់ថ្នាក់ចុងក្រោយ របស់ FIFA និងលេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីយកឈ្នះលើក្រុម បាល់ទាត់បុរសហុងកុង និងក្រុមបាល់ទាត់បុរសស៊ីរី សម្រាប់ការប្រកួតមិត្តភាព កាលពីខែមិថុនា ។

តំបន់អាស៊ីអាគ្នេយ៍ ក្រុមបាល់ទាត់បុរសថៃ បានឡើងចំណាត់ថ្នាក់មួយទៅលេខ ១១៣ ដោយសារពួកគេស្មើ ២-២ ជាមួយក្រុមបាល់ទាត់បុរសចិនតៃប៉ិ និងឈ្នះក្រុមបាល់ទាត់បុរសហុងកុង ១-០។ ក្រុមបាល់ទាត់បុរសហ្វីលីពីន និងក្រុមបាល់ទាត់បុរសម៉ាឡេស៊ីទាំង ២ បានឡើងដល់លេខ ១៣៥ និង ១៣៧ រៀងគ្នា។

ស្មើជាមួយក្រុម បាល់ទាត់បុរស ប៉ាឡេស្ទីន និងចាញ់ក្រុមបាល់ទាត់បុរសអាហ្សង់ទីន ០-២ បានធ្វើក្រុមបាល់ទាត់បុរស ឥណ្ឌូណេស៊ីឈរ នៅលេខរៀង ទី១៥០ក្នុងពិភពលោក និងលេខ ២៨ នៅអាស៊ី ។ ក្រុមបាល់ទាត់បុរសសិង្ហបុរីរក្សាចំណាត់ថ្នាក់ទី១៥៨ ខណៈក្រុមបាល់ទាត់ បុរសមីយ៉ាន់ម៉ា ក្រុមបាល់ទាត់បុរសកម្ពុជា និងក្រុមបាល់ទាត់បុរសឡាវ ជាប់ចំណាត់ថ្នាក់ទី១៦០ ១៧៦ និង១៨៨ ។

ក្រុមបាល់ទាត់បុរស អាហ្សង់ទីន ដែលជាម្ចាស់ជើងឯក World Cup បានឈរនៅកំពូលតារាង តាមពីក្រោយដោយក្រុមបាល់ទាត់បុរសបារាំង និងក្រុមបាល់ទាត់ បុរសប្រេស៊ីល ៕

Most Popular

To Top