ក្លឹបមេឃខៀវ Man City និងក្លឹប PSG អ្នកមានរបស់បារាំង ត្រូវបាន The Goal ចេញផ្សាយថា បានចូលរួមក្នុងការប្រជែងគ្នា ដើម្បីដណ្តើមកីឡាករវ័យក្មេងឆ្នើម Bradley Barcola ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Lyon។
ប្រភពដដែលបាន ឲ្យដឹងដែរថា PSG បានចាប់ផ្តើមសម្លឹងឃើញកីឡាករ វ័យ២០ឆ្នាំរូបនេះ ចាប់តាំងតែពីពាក់កណ្តាល រដូវកាលកន្លងមកម្ល៉េះ ប៉ុន្តែកីឡាករខ្សែ ប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ នៃក្លឹបជាច្រើនផ្សេងទៀត នៅតំបន់អឺរ៉ុបស្ទើររាប់មិនអស់ផងដែរ។
គួរឲ្យដឹងដែរថាក្លឹប Man City ទើបតែបានប្រកាសបេក្ខភាព ប្រជែងជាមួយនឹងកីឡាកររូបនេះផងដែរ នៅសប្តាហ៍នេះ ។ កន្លងមកកាលពីខែមេសាកីឡាករ Bradley អាចស៊ុតបាន១គ្រាប់ ជាគ្រាប់បាល់ជ័យជំនះ របស់ Lyon ទៅលើក្រុម PSG ៕
ប្រែសម្រួល៖ស៊ុនលី